Home > ព័ត៍មានបច្ចេកវិទ្យា > អ្នកវាយប្រហារ លើបណ្តាញ Facebook ត្រូវបញ្ចូនទៅតុលាការ

អ្នកវាយប្រហារ លើបណ្តាញ Facebook ត្រូវបញ្ចូនទៅតុលាការ

ST-203និស្សិតសាកលវិទ្យាល័យ York ប្រទេសអង់គ្លេស លោក Glenn Magnham អាយុ ២៦ឆ្នាំ កាលពីពេលថ្មីៗនេះ បានទទួលសារភាពថា ខ្លួនពិតជាបានធ្វើឲ្យបណ្តាញ ទំនាក់ទំនង សង្គមយក្ស Facebook មានបញ្ហាកាលពីនៅចន្លោះខែ មេសា ដល់ខែឧសភា ពិតប្រាកដមែន។ ការទទួលកំហុសនេះ បានធ្វើឡើងនៅពេលដែល អាជ្ញាធរបានបញ្ជូនលោក ទៅកាន់តុលាការនៅ Southwark Crown ។
តាមគេហទំព័រ Allvoices បានឲ្យដឹងថា នៅពេលបញ្ហានេះបានកើតឡើង អាជ្ញាធរអាមេរិកាំង មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈ ដែលពួកគេមានការភ័យខ្លាចថា អាចមានបុគ្គលិកណាម្នាក់នៅក្នុងក្រុមហ៊ុន បានបង្កឡើងដោយសម្ងាត់។

នៅក្នុងសវនាការ លោក Glenn Magnham បានពន្យល់ពីរបៀប និងមូលហេតុដែលខ្លួន ធ្វើការវាយប្រហារលើ បណ្តាញទំនាក់ទំនងសង្គម Facebook ថា ការដែលធ្វើដូចនេះ ព្រោះលោកចង់ដឹងថា តើប្រព័ន្ឋកម្មវិធី ការពារសុវត្ថិភាព Search engine របស់ Yahoo ខ្លាំងដល់កម្រិតណា ហើយក៏ចង់ធ្វើបែបនេះដូចគ្នា ចំពោះបណ្តាវេបសាយមួយចំនួនទៀតផងដែរ។

បើយោងតាមលោក Sandip Patel ដែលជាមន្ត្រីស៊ើបអង្កេតរឿងនេះ បានឲ្យដឹងថា បញ្ហា ដែលលោក Glenn បានបង្កឡើងនេះ វាបានធ្វើឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំង ចំពោះ អាជ្ញាធរអាមេរិកាំង ព្រមទាំងទីភ្នាក់ស៊ើប អង្កេតបទល្មើស FBI ។ កម្មភាពនៃការបង្កបញ្ហានៅក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលធ្វើឡើងដោយ លោក Glenn គឺវាពិតជាឧទាហរណ៍ ដ៏សំខាន់មួយ នៃការប្រព្រឹត្តបទល្មើស ដែលជាការបំផ្លាញ ដល់ប្រព័ន្ឋកម្មវិធី ការពារសុវត្ថិភាព នៃបណ្តាញទំនាក់ទំនង់សង្គម ដែលត្រូវបានយកមកកាត់ក្តីនៅតុលាការ ចក្រភពអងគ្លេស។
និស្សិតអាយុ២៦ឆ្នាំ ដែលជាអ្នកវាយប្រហារដដែលនេះ បាន Download នូវកម្មវិធី PC ផ្ទាល់ខ្លួន ដាក់លើវេបសាយ នៃបណ្តាញទំនាក់ទំនងសង្គម Facebook ហើយរក្សាទុកវាដោយភាពឆ្លាតវៃបំផុត សម្រាប់ជាកម្មសិទ្ឋិផ្ទាល់ខ្លួន នៅខាងក្រៅ Hard Disk ដូចនេះ គាត់អាចធ្វើការបំផ្លាញសំណុំឯកសារ ផ្លូវការនានារបស់គេហទំព័រ និងអាចធ្វើការដោះស្រាយ ឡើងវិញបាននៅពេលក្រោយ ថែមទាំងអាចធ្វើឲ្យគេហទំព័រទាំងមូល គាំងតែម្តងក៏បាន។

ជាមួយនឹងការបកស្រាយនេះ លោក Patel បាននិយាយថា ដើម្បីដឹងកាន់តែច្បាស់ពីបញ្ហានេះ ទាមទារឲ្យមានភស្តុតាំងមកបញ្ជាក់បន្ថែមទៀត៕

ST-204
ST-205
ដកស្រង់ពី: គេហទំព័រ​ដើម​អម្ពិល​
  1. December 18, 2011 at 1:28 AM

    ពិតជាខ្លាំងមែន…

  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: