តើអ្វីទៅជាសេវា iCloud?

iCloud គឺជាសេវាមួយថ្មីក្នុងប្រព័ន្ធ iOS 5 ដែលអាចអោយលោកអ្នក ផ្ទុកឯកសារទាំងឡាយរបស់លោកអ្នកមិនថា បទចំរៀង, រូបភាព, ឯកសារការិយាល័យ, សៀវភៅទូរស័ព្ធ, អ៊ីម៉ែល និងឯកសារដទៃទៀត នៅលើ ផ្ទៃផ្ទុកទិន្នន័យអនឡាញ។ អ្វីៗដែលលោកអ្នកបានរក្សាទុកលើផ្ទៃផ្ទុកទិន្នន័យអនឡាញនេះ នឹងចែករំលែក ហើយរុញទៅកាន់ ឧបករណ៍ដទៃទៀត ដូចជា iPad, Mac និង iPhone ដោយស្វ័យប្រវត្តិតាមរយះប្រព័ន្ធអ៊ីនធើណែត។ ដូចនេះលោកអ្នកអាចទាញយកឯកសារទាំងឡាយ បានគ្រប់ពេល គ្រប់ទីកន្លែង។

ផលប្រយោជន៍របស់សេវា iCloud
– ជាសេវា មិនគិតថ្លៃ ងាយស្រួលប្រើ
– អាចផ្ទេរប្តូរទិន្នន័យដូចជា លេខទូរស័ព្ធ និងអ៊ីម៉ែល រវាង iPhone, iPad, iPod touch និងម៉ាស៊ីន Mac បានយ៉ាងងាយស្រួលដោយមិនបាច់ប្រើខ្សែ
– បើសិនជាលោកអ្នករក្សាទុក លេខទូរស័ព្ធថ្មី នៅក្នុង iPhone របស់លោកអ្នក នោះលេខថ្មីនេះ នឹងរុញទៅរក្សាទុក នៅលើសេវា iCloud បន្ទាប់មក iCloud នឹងរុញចូលទៅ iPad, iPod touch និងម៉ាស៊ីន Mac របស់លោកអ្នក ដោយស្វ័យប្រវត្តិ
– ក្នុងករណី បាត់ទូរស័ព្ធ, Restore, Reset iPhone ឫ iPad សៀវភៅទូរស័ព្ធ និងទិន្នន័យមួយចំនួន នៅលើម៉ាស៊ីន នឹងបាត់អស់ តែមិនអីទេ ព្រោះលោកអ្នក អាចទាញវាយកមកវិញ តាមរយះ សេវា iCloud បាន
– យក iPhone ទិញបទចំរៀងនៅលើ iTune ហើយរក្សាវាទុកនៅលើ iCloud បន្ទាប់មកលោកអ្នក អាចចាក់លេងវា នៅលើឧបករណ៍ដទៃទៀតរួមមាន iPad, iPod touch និងម៉ាស៊ីន Mac
ភាពខុសប្លែកពីគេរបស់សេវា iCloud
សេវា iCloud នេះមិនមែនជាសេវាថ្មីនោះទេ​តាមការពិត សេវាប្រភេទនេះដែលគេអោយឈ្មោះថា “Cloud Service” មានកំណើតនិងដាក់អោយប្រើយូរហើយ ដូចជា សេវា DropBox (សេវាផ្ទុកទិន្នន័យអនឡាញ), សេវា Google Doc (អាចអោយលោកអ្នកផ្ទុកឯកសារការិយាល័យនៅលើអ៊ីនធើណែត ហើយថែមទាំអាចបើកមើល និងកែកុន ដោយមិនចាំបាច់ប្រើកម្មវិធី Office), សេវា SkyDrive និងសេវា Amazon Cloud Drive ជាដើម។ 
ក្រៅពីអាចរក្សាផ្ទុកឯកសារ ដូចសេវាដទៃទៀតខាងលើ មុខងារខុសប្លែករបស់សេវា iCloud គឺវាអាចអោយលោកអ្នក រក្សាទុក បទចំរៀងផ្ទាល់ខ្លួន និងបទចំរៀងដែលទិញពី iTune Store, រក្សាផ្ទុក កម្មវិធី និងហ្គេម ដែលបានទិញ, អ៊ីម៉ែល, លេខទូរស័ព្ធ និងរូបភាពបានថែមទៀតផង។ សេវា iCloud នេះអាចរួមបញ្ចូលទៅក្នុងកម្មវិធី ឫហ្គេម ដូចជា លោកអ្នកបើកកម្មវិធីកាម៉េរាថតរូប ហើយក្រោយចុចថតហើយ លោកអ្នកអាចមានជំរើស បញ្ជូនវា ទៅរក្សាទុកក្នុង iCloud ជាដើម។

ទំហំផ្ទុកទិន្នន័យ
នៅពេលដែលលោកអ្នកចុះឈ្មោះបង្កើត គណនី iCloud នោះលោកអ្នកនឹងទទួលបានផ្ទៃផ្ទុកទិន្នន័យ ដោយមិនគិតថ្លៃ ទំហំ 5GB… នេះបើតាមការបញ្ជាក់របស់ Apple។ ហើយបើចង់ upgrade ទំហំផ្ទុកនេះ Apple នឹងគិតថ្លៃបន្ថែមដូចតទៅ:
– ទំហំ 10GB ត្រូវបង់ $20 ក្នុង 1 ឆ្នាំ (ទំហំសរុបទទួលបាន 15GB)
– ទំហំ 20GB ត្រូវបង់ $40 ក្នុង 1 ឆ្នាំ (ទំហំសរុបទទួលបាន 25GB)
– ទំហំ 50GB ត្រូវបង់ $100 ក្នុង 1 ឆ្នាំ (ទំហំសរុបទទួលបាន 55GB)
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: