Home > Apple, គន្លឹះខ្លីៗ, ចំណេះដឹងទូទៅ, iPhone, Mobile Phone > វិធីដោនឡូដវីដេអូ Youtube ដោយផ្ទាល់ពី iPhone

វិធីដោនឡូដវីដេអូ Youtube ដោយផ្ទាល់ពី iPhone

កម្មវិធី Youtube ដែលដំឡើងមកស្រាប់ជាមួយ iPhone អាចអោយលោកអ្នក បើកមើលវីដេអូ Youtube បាន តែគួរអោយស្តាយ ដែលវាមិនមានមុខងារដោនឡូដ ទុកសំរាប់មើល។ តែមិនអីទេ យើងមានវិធីអាចអោយលោកអ្នក ដោនឡូដវាបាន ដោយគ្រាន់តែដំឡើង កម្មវិធី Tweak មួយឈ្មោះ Yourtube ពី Cydia។ អ្វីដែលកម្មវិធីនេះធ្វើគឺ វានឹងបន្ថែមប៊ូតុង Download មួយនៅក្នុងកម្មវិធី Youtube សំរាប់អោយលោកអ្នក ដោនឡូដវីដេអូ។

តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone ឫ iPod Touch iOS 4.3 ឫទាបជាងនេះ និង Jailbreak រូចហើយ
2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫបណ្តាញទូរស័ព្ទ
3. កម្មវិធី YourTube ដោនឡូដបាន Cydia

វិធីអនុវត្តន៍

1.ជាដំបូងសូមចូលទៅ Cydia រួចចូលទៅ Manage-> Sources។ រកមើលប្រភពមួយឈ្មោះ Insanelyi Repository បើមិនមានទេ សូមបន្ថែមវា ដោយ ចុច Edit-> Add រួចវាយពាក្យ http://repo.insanelyi.com រួចចុច Add Source ហើយចុច Add Anyway ដើម្បីបន្ថែមប្រភពនេះ។
AnyRingAnyRingAnyRing
2. រួចសូមបើកកម្មវិធី Cydia រួចចូលទៅ Search ហើយវាយពាក្យ Yourtube បន្ទាប់មក ចុចលើពាក្យ Yourtube 3។ រួចចុច Install ->Confrim រួចធ្វើការ Restart Springboard ឫ Restart ម៉ាស៊ីនរបស់លោកអ្នកម្តង។
YourTubeYourTubeYourTube
3.ក្រោយពេល Restart រួច សូមចូលទៅ សូមបើកកម្មវិធី Youtube រួចវាយឈ្មោះវីដេអូ ដែលលោកអ្នក ចង់ដោនឡូដ ក្នុងប្រអប់រាវរក ដែលនៅខាងលើ។ ចុចលើវីដេអូនោះ រួចចុចលើប៊ូតុង Download Video ហើយរើសយក High Quality (សំរាប់វីដេអូគុណភាពខ្ពស់) ឫ Low Quality (សំរាប់វីដេអូគុណភាពទាប) រួចរង់ចាំរហូត ការដោនឡូដបានចប់សព្វគ្រប់។
YourTubeYourTubeYourTubeYourTubeYourTube
4.ដើម្បីបើកមើលវីដេអូដែលបានដោនឡូដនោះនាពេលក្រោយ សូមបើក Youtube រួចចុចលើ More-> Download ជាការស្រេច៕
YourTubeYourTube
វីដេអូ Youtube គ្រាន់តែ សំរាប់មើលកំសាន្តប៉ុណ្ណោះ ហើយគុណភាពវា ក៏មិនសូវល្អដែរ។ បើសិន លោកអ្នក ស្រឡាញ់បទចំរៀង គួរទិញឌីសអូរីជីណល មកបំលែង ទើបបានគុណភាពល្អ។
ដកស្រង់ពី: www.ioskhmer.com

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: